សៀវភៅម៉ាថាយ
៣ នៅគ្រានោះ យ៉ូហាន+ដែលជាអ្នកជ្រមុជទឹក*បានមកតំបន់ស្ងាត់ជ្រងំនៃតំបន់យូឌា ដោយផ្សព្វផ្សាយ+ថា៖ ២ «ចូរប្រែចិត្ត ពីព្រោះរាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។+ ៣ តាមការពិត ទំនាយដែលបានត្រូវប្រកាសតាមរយៈអេសាយជាអ្នកប្រកាសទំនាយ+ គឺអំពីយ៉ូហាន។ ទំនាយនោះថា៖ «មានសំឡេងមនុស្សម្នាក់ស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖ ‹ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា!* ចូរធ្វើឲ្យផ្លូវរបស់លោកត្រង់›»។+ ៤ យ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ឯខ្សែក្រវាត់របស់គាត់ធ្វើពីស្បែក+ ហើយអាហាររបស់គាត់គឺជាសត្វកណ្ដូបនិងទឹកឃ្មុំព្រៃ។+ ៥ បណ្ដាជននៅក្រុងយេរូសាឡិម និងមនុស្សទាំងឡាយនៅតំបន់យូឌា ព្រមទាំងអស់អ្នកនៅតំបន់ជនបទក្បែរទន្លេយ៉ូដាន់ ក៏នាំគ្នាចេញទៅជួបគាត់។+ ៦ រួចគាត់ជ្រមុជទឹកឲ្យពួកគេ*ក្នុងទន្លេយ៉ូដាន់+ ហើយពួកគេបានសារភាពអំពើខុសឆ្គងរបស់ខ្លួនជាសាធារណៈ។
៧ ពេលដែលគាត់ក្រឡេកឃើញពួកផារិស៊ី*និងពួកសាឌូស៊ី*+ជាច្រើននាក់កំពុងមកឯកន្លែងជ្រមុជទឹក គាត់សួរពួកគេថា៖ «នែ! ពូជពស់មានពិស!+ តើអ្នកណាបាននាំឲ្យអ្នកគិតថា អ្នកអាចរួចជីវិតពីកំហឹងរបស់ព្រះដែលនឹងត្រូវមក?+ ៨ ដូច្នេះ ចូរប្រព្រឹត្តយ៉ាងណាដែលបង្ហាញថាអ្នកបានប្រែចិត្តចុះ* ៩ ហើយកុំអាងថា៖ ‹អាប្រាហាំជាឪពុករបស់យើង›+ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនឲ្យអាប្រាហាំពីដុំថ្មទាំងនេះបាន។ ១០ ពូថៅនៅគល់ឈើស្រាប់ហើយ។ ដូច្នេះ ដើមឈើណាដែលមិនបង្កើតផលល្អ នោះនឹងត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។+ ១១ ខ្ញុំជ្រមុជអ្នករាល់គ្នាក្នុងទឹក ពីព្រោះអ្នករាល់គ្នាបានប្រែចិត្ត+ តែលោកដែលមកក្រោយខ្ញុំ គឺខ្លាំងជាងខ្ញុំ។ ខ្ញុំមិនសមនឹងដោះស្បែកជើងរបស់លោកឡើយ។+ លោកនឹងជ្រមុជអ្នករាល់គ្នាក្នុងឫទ្ធានុភាពបរិសុទ្ធ+និងក្នុងភ្លើង។+ ១២ លោកកំពុងកាន់ប្រដាប់រោយស្រូវ ក៏នឹងសម្អាតលានបញ្ជាន់ស្រូវរបស់លោកឲ្យស្អាតធេង។ លោកនឹងប្រមូលស្រូវសាលីដាក់ក្នុងជង្រុក តែអង្កាមវិញ លោកនឹងដុតក្នុងភ្លើង+ដែលមិនអាចត្រូវពន្លត់បានឡើយ»។
១៣ លុះក្រោយមក លោកយេស៊ូបានចេញពីស្រុកកាលីឡេទៅជួបយ៉ូហាននៅឯទន្លេយ៉ូដាន់ ដើម្បីឲ្យគាត់ជ្រមុជទឹកឲ្យ។+ ១៤ ប៉ុន្តែ យ៉ូហានខំឃាត់លោកថា៖ «គឺខ្ញុំទេដែលត្រូវការលោកជ្រមុជទឹកឲ្យ ចុះហេតុអ្វីបានជាលោកមករកខ្ញុំវិញដូច្នេះ?»។ ១៥ លោកយេស៊ូតបឆ្លើយថា៖ «ចូរធ្វើម្ដងនេះចុះ ពីព្រោះគឺសមត្រឹមត្រូវឲ្យយើងសម្រេចគ្រប់ការសុចរិតតាមរបៀបនេះ»។ ដូច្នេះ យ៉ូហានមិនឃាត់លោកតទៅទៀតទេ។ ១៦ ក្រោយពីលោកយេស៊ូបានត្រូវជ្រមុជទៅក្នុងទឹកហើយ នោះលោកបានងើបឡើងពីទឹកភ្លាម ហើយមើល! មេឃក៏បើកចំហ+ រួចគាត់ឃើញឫទ្ធានុភាពរបស់ព្រះចុះមកដូចជាសត្វព្រាប ហើយសណ្ឋិតលើលោក។+ ១៧ ខណៈនោះ ក៏មានសំឡេងមួយពីលើមេឃ+ថា៖ «នេះជាបុត្រ+ជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។+