សំបុត្ររបស់យ៉ាកុប
៣ បងប្អូនខ្ញុំអើយ មិនគួរឲ្យអ្នករាល់គ្នាជាច្រើននាក់ធ្វើជាអ្នកបង្រៀនឡើយ ពីព្រោះអ្នករាល់គ្នាដឹងថាយើងនឹងទទួលខុសត្រូវធ្ងន់ជាងចំពោះព្រះ។+ ២ ព្រោះយើងទាំងអស់គ្នាជំពប់ដួល*ជាញឹកញយ។+ ប្រសិនបើអ្នកណាមិនដែលជំពប់ដួលខាងពាក្យសម្ដី អ្នកនោះជាមនុស្សល្អឥតខ្ចោះ ហើយអាចកាន់កាប់រូបកាយទាំងមូលរបស់ខ្លួន។ ៣ ប្រសិនបើយើងដាក់បង្ហៀរនៅមាត់សេះដើម្បីធ្វើឲ្យវាស្ដាប់បង្គាប់យើង នោះយើងអាចកាន់កាប់រូបកាយទាំងមូលរបស់វាបាន។ ៤ មើល! សំពៅក៏ដូច្នេះដែរ វាជារបស់ធំណាស់ ហើយក៏ត្រូវរុញច្រានដោយខ្យល់ដែលបក់បោកយ៉ាងខ្លាំង ប៉ុន្តែអ្នកបើកសំពៅអាចធ្វើឲ្យវាទៅកន្លែងណាក៏បានតាមដែលចិត្តគាត់ចង់ ដោយប្រើតែចង្កូតតូចមួយ។
៥ ដូចគ្នាដែរ អណ្ដាតជាសរីរាង្គដ៏តូចមួយ តែវាអួតខ្លាំងណាស់។ មើល! គ្រាន់តែភ្លើងដ៏តូចមួយ អាចធ្វើឲ្យព្រៃធំឆេះបាន! ៦ អណ្ដាតក៏ដូចជាភ្លើងដែរ។+ អណ្ដាតជាសរីរាង្គរូបកាយយើង ដែលពេញទៅដោយភាពមិនសុចរិត ព្រោះវាធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក+ ហើយអាចបំផ្លាញជីវិតរបស់មនុស្ស និងនាំឲ្យវិនាសដូចដែលកេហេណា*នាំឲ្យវិនាសដែរ។ ៧ ព្រោះសត្វព្រៃ សត្វស្លាប សត្វលូនវារ និងសត្វសមុទ្រគ្រប់ពូជអាចផ្សាំងបាន ក៏បានត្រូវមនុស្សជាតិផ្សាំងហើយដែរ។ ៨ ប៉ុន្តែអណ្ដាតវិញ គ្មានមនុស្សណាអាចផ្សាំងបានទេ។ វាជារបស់មួយដែលធ្វើឲ្យអន្តរាយ ក៏ពោរពេញទៅដោយពិសពុលដែលនាំឲ្យស្លាប់។+ ៩ យើងប្រើអណ្ដាតដើម្បីសរសើរព្រះយេហូវ៉ា*ដែលជាបិតា តែយើងក៏ប្រើអណ្ដាតដើម្បីដាក់បណ្ដាសាមនុស្សដែលកើតមក«មានភាពដូចព្រះ»ដែរ។+ ១០ មានសេចក្ដីសរសើរនិងបណ្ដាសាចេញពីមាត់តែមួយ។
បងប្អូនខ្ញុំអើយ មិនគួរឲ្យការនោះកើតឡើងដូច្នេះទេ។+ ១១ ទឹកប្រៃនិងទឹកសាបមិនផុសចេញពីប្រភពទឹកតែមួយទេ មែនទេ? ១២ បងប្អូនខ្ញុំអើយ ដើមល្វាតូចមិនអាចបង្កើតផលជាផ្លែអូលីវទេ ហើយវល្លិទំពាំងបាយជូរក៏មិនអាចបង្កើតផលជាផ្លែល្វាតូចដែរ មែនទេ?+ ហើយទឹកប្រៃក៏មិនអាចបង្កើតទឹកសាបបានដែរ។
១៣ ក្នុងចំណោមអ្នករាល់គ្នា តើអ្នកណាមានប្រាជ្ញានិងការយល់ដឹង? ចូរឲ្យអ្នកនោះបង្ហាញការប្រព្រឹត្តដ៏ល្អប្រសើរ គឺធ្វើអ្វីៗទាំងអស់ដោយចិត្តស្លូតបូតដែលមកពីប្រាជ្ញា។ ១៤ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមានចិត្តច្រណែនឫស្យា+និងមានចិត្តចង់បង្កទំនាស់*+ នោះកុំអួតអាងថាខ្លួនមានប្រាជ្ញាឡើយ។+ បើអ្នកធ្វើដូច្នេះ នោះបង្ហាញថាអ្នកនិយាយកុហកហើយ។ ១៥ ការនោះមិនមែនជាប្រាជ្ញាដែលមកពីស្ថានលើទេ។ ការនោះជាប្រាជ្ញាដែលមកពីពិភពលោកនេះ+ ព្រមទាំងដូចសត្វតិរច្ឆាន និងដូចពួកវិញ្ញាណកំណាច។ ១៦ ព្រោះកន្លែងណាដែលមានចិត្តច្រណែននិងចិត្តចង់បង្កទំនាស់* កន្លែងនោះមានភាពច្របូកច្របល់ និងមានអំពើអាក្រក់គ្រប់យ៉ាង។+
១៧ ប៉ុន្តែប្រាជ្ញាពីស្ថានលើវិញ ដំបូងបង្អស់គឺបរិសុទ្ធ+ រួចធ្វើឲ្យមានសន្តិភាព+ សមហេតុសមផល+ រង់ចាំធ្វើតាមបង្គាប់ ពោរពេញទៅដោយសេចក្ដីមេត្តាករុណានិងផលល្អ+ មិនលម្អៀង*+ ហើយគ្មានពុតត្បុត។+ ១៨ ម្យ៉ាងទៀត សេចក្ដីសុចរិតជាផលដែលបានត្រូវសាបព្រោះក្នុងស្ថានភាពដែលមានសន្តិភាព+ ដើម្បីជាប្រយោជន៍ដល់*ពួកអ្នកដែលធ្វើឲ្យមានសន្តិភាព។+