យ៉ូហានទី១
៥ អ្នកណាដែលជឿថាលោកយេស៊ូជាគ្រិស្ត អ្នកនោះបានកើតមកពីព្រះ+ ហើយអ្នកណាដែលស្រឡាញ់ព្រះជាបិតានៅស្ថានសួគ៌ អ្នកនោះក៏ស្រឡាញ់កូនព្រះដែរ។ ២ យើងដឹងថាយើងស្រឡាញ់កូនព្រះ ដោយសេចក្ដីនេះឯង+ គឺយើងស្រឡាញ់ព្រះ និងកាន់តាមបញ្ញត្ដិរបស់លោក។ ៣ ពីព្រោះការស្រឡាញ់ព្រះមានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក+ ហើយបញ្ញត្ដិរបស់លោកមិនមែនជាបន្ទុកធ្ងន់ទេ។+ ៤ ពីព្រោះអ្នកណា*ដែលកើតមកពីព្រះ អ្នកនោះឈ្នះពិភពលោកនេះ។+ យើងបានឈ្នះពិភពលោកនេះ គឺដោយសារជំនឿរបស់យើង។+
៥ តើអ្នកណាជាអ្នកដែលបានឈ្នះពិភពលោកនេះ?+ គឺអ្នកដែលមានជំនឿថាលោកយេស៊ូជាបុត្ររបស់ព្រះ មែនទេ?+ ៦ គឺលោកយេស៊ូគ្រិស្តហើយ ដែលបានមកតាមរយៈទឹកនិងឈាម។ មិនគ្រាន់តែទឹកប៉ុណ្ណោះទេ+ តែដោយទឹកនិងឈាម។+ ម្យ៉ាងទៀត ឫទ្ធានុភាពរបស់ព្រះកំពុងតែធ្វើជាសាក្សីអំពីរឿងនោះ+ ពីព្រោះឫទ្ធានុភាពរបស់ព្រះជាសេចក្ដីពិត។ ៧ មានអ្វីបីយ៉ាងដែលជាសាក្សីបញ្ជាក់អំពីលោកយេស៊ូគឺ៖ ៨ ឫទ្ធានុភាពរបស់ព្រះ+ ទឹក+ និងឈាម+ ហើយសេចក្ដីបញ្ជាក់នៃសាក្សីទាំងបីនេះគឺស្របគ្នា។
៩ ប្រសិនបើយើងព្រមទទួលស្គាល់សេចក្ដីបញ្ជាក់របស់សាក្សីជាមនុស្ស នោះយើងប្រាកដជាព្រមទទួលស្គាល់សេចក្ដីបញ្ជាក់របស់ព្រះជាងនោះទៅទៀត ពីព្រោះព្រះធ្វើជាសាក្សីបញ្ជាក់អំពីបុត្ររបស់លោក។ ១០ អ្នកណាដែលមានជំនឿលើបុត្ររបស់ព្រះ អ្នកនោះបានទទួលសេចក្ដីបញ្ជាក់របស់ព្រះដោយផ្ទាល់។ អ្នកណាដែលគ្មានជំនឿលើព្រះ អ្នកនោះហាក់ដូចជាចោទព្រះថាជាអ្នកកុហក+ ពីព្រោះអ្នកនោះមិនជឿសេចក្ដីបញ្ជាក់របស់ព្រះអំពីបុត្រលោកទេ។ ១១ អ្វីដែលបានត្រូវបញ្ជាក់គឺថា ព្រះបានផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ឲ្យយើង+ ហើយយើងបានជីវិតនោះដោយសារបុត្ររបស់លោក។+ ១២ អ្នកណាដែលទទួលស្គាល់បុត្ររបស់ព្រះ អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់ តែអ្នកណាដែលមិនទទួលស្គាល់បុត្ររបស់ព្រះ អ្នកនោះមិនមានជីវិតដែលគ្មានទីបញ្ចប់ទេ។+
១៣ ខ្ញុំសរសេរសេចក្ដីទាំងនេះដល់អ្នករាល់គ្នាដែលមានជំនឿលើនាមបុត្ររបស់ព្រះ+ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្លួនមានជីវិតដែលគ្មានទីបញ្ចប់។+ ១៤ ហេតុនេះ យើងមានទំនុកចិត្តថា+ អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង។+ ១៥ ម្ល៉ោះហើយ បើយើងដឹងថា ព្រះនឹងស្ដាប់យើងទោះជាយើងសុំអ្វីក៏ដោយ នោះយើងដឹងថាយើងនឹងទទួល ពីព្រោះយើងបានសុំពីលោក។+
១៦ ប្រសិនបើអ្នកណាម្នាក់ប្រទះឃើញបងប្អូនខ្លួនធ្វើខុសអ្វីមួយ ដែលមិននាំឲ្យមានទោសដល់ស្លាប់ទេ អ្នកនោះត្រូវអធិដ្ឋានឲ្យគាត់ ហើយព្រះនឹងឲ្យជីវិតដល់គាត់។+ នេះសម្រាប់បងប្អូនដែលបានធ្វើខុសអ្វីមួយដែលមិននាំឲ្យមានទោសដល់ស្លាប់ទេ។ ប៉ុន្តែ មានការខុសឆ្គងមួយដែលនាំឲ្យមានទោសដល់ស្លាប់មែន+ តែខ្ញុំមិនប្រាប់ឲ្យអធិដ្ឋានដើម្បីអ្នកដែលធ្វើខុសបែបនោះឡើយ។ ១៧ ការមិនសុចរិតទាំងអស់ ជាការខុសឆ្គង។+ ទោះជាយ៉ាងនោះក៏ដោយ មានការខុសឆ្គងមួយដែលមិនមានទោសដល់ស្លាប់ឡើយ។
១៨ យើងដឹងថាអ្នកណាដែលកើតមកពីព្រះ អ្នកនោះមិនប្រព្រឹត្ត*អំពើខុសឆ្គងឡើយ ហើយលោក*ដែលបានកើតមកពីព្រះ មើលថែរក្សាអ្នកនោះ។ ម្យ៉ាងទៀត មេកំណាចមិនអាចប៉ះពាល់អ្នកនោះបានឡើយ។+ ១៩ យើងដឹងថាយើងមកពីព្រះ តែពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច។+ ២០ ប៉ុន្តែ យើងដឹងថាបុត្ររបស់ព្រះបានមក+ ហើយបានផ្ដល់ឲ្យយើងមានការយល់ធ្លុះជ្រៅ ដើម្បីឲ្យយើងអាចទទួលចំណេះអំពីព្រះពិត។ បន្ថែមទៅទៀត យើងកំពុងរួបរួមជាមួយនឹងព្រះពិត+ តាមរយៈយេស៊ូគ្រិស្តជាបុត្ររបស់លោក។ លោកជាព្រះពិត និងជាជីវិតដែលគ្មានទីបញ្ចប់។+ ២១ កូនៗអើយ! ចូរជៀសចេញពីរូបព្រះ។+