ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៤-១០ ខែមករា
w១៤-E ១/៧ ទំ. ៧ វ. ២
តើព្រះនឹងធ្វើយ៉ាងណាចំពោះអំពើអាក្រក់?
ចុះអស់អ្នកដែលរឹងរូសមិនព្រមកែប្រែជីវិតរបស់ពួកគេ ហើយនៅតែបន្តធ្វើអំពើអាក្រក់ទៀត? សូមរំពឹងគិតអំពីសេចក្ដីសន្យាដែលចំៗនេះ៖ «មនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ»។ (សុភាសិត ២:២១, ២២) ឥទ្ធិពលមិនល្អដែលមកពីមនុស្សអាក្រក់នឹងលែងមានទៀត។ ដូច្នេះ នៅក្រោមស្ថានភាពដ៏សន្តិភាពបែបនេះ មនុស្សដែលស្ដាប់បង្គាប់ព្រះនឹងត្រូវរំដោះចេញពីភាពមិនល្អឥតខ្ចោះបន្តិចម្ដងៗ។—រ៉ូម ៦:១៧, ១៨; ៨:២១
ថ្ងៃទី១១-១៧ ខែមករា
it-1-E ទំ. ១១៩៩
មត៌ក
ទ្រព្យដំណែលឬទ្រព្យសម្បត្តិរបស់បុគ្គលស្លាប់ ដែលបានត្រូវចែកដល់បុគ្គលដែលជាអ្នកស្នងមត៌កនោះ។ កិរិយាសព្ទភាសាហេប្រឺរួមបញ្ចូលការឲ្យទ្រព្យដំណែលទៅកូនចៅតៗគ្នា។ (ជន. ២៦:៥៥; អេស. ៤៦:១៨) ពាក្យនេះក្នុងភាសាហេប្រឺអាចមានន័យថា‹គ្រងមត៌ក› ប៉ុន្តែភាគច្រើននេះក៏មានន័យថា‹ទទួលទុកជាមត៌ក›ដែរ។ (លោ. ១៥:៣; លេវី. ២០:២៤)
it-1-E ទំ. ៣១៧ វ. ២
សត្វស្លាប
ក្រោយទឹកជំនន់ដ៏ធំ ណូអេបានជូន«សត្វស្លាបស្អាតគ្រប់មុខ» និងសត្វដទៃទៀតដែរជាគ្រឿងបូជា។ (លោ. ៨:១៨-២០) ចាប់តាំងពីពេលនោះមក ព្រះអនុញ្ញាតឲ្យមនុស្សបរិភោគសត្វស្លាប លុះត្រាតែពួកគេមិនបរិភោគឈាមរបស់វា។ (លោ. ៩:១-៤; សូមពិនិត្យបន្ថែម លេវី. ៧:២៦; ១៧:១៣) នៅពេលនោះ ព្រះច្បាស់ជាបានបង្ហាញថាសត្វស្លាបមួយណាដែលលោកចាត់ទុកថា‹ស្អាត› ហើយព្រមទទួលយកជាគ្រឿងបូជា។ កំណត់ហេតុក្នុងគម្ពីរបង្ហាញថាគ្មានសត្វស្លាបណាមួយដែលមនុស្សបរិភាគដែលបានត្រូវចាត់ទុកថា«មិនស្អាត»នោះទេ រហូតដល់ពេលមានច្បាប់ម៉ូសេ។ (លេវី. ១១:១៣-១៩, ៤៦, ៤៧; ២០:២៥; ចោ. ១៤:១១-២០) គម្ពីរមិនបានបកស្រាយអំពីមូលហេតុដែលសត្វស្លាបខ្លះបានត្រូវចាត់ទុកថា«មិនស្អាត»នោះឡើយ។ ដូច្នេះ ទោះជាសត្វស្លាបដែលបានត្រូវរៀបរាប់ក្នុងគម្ពីរថាមិនស្អាតគឺភាគច្រើនជាសត្វដែលស៊ីសត្វឯទៀតជាចំណី ឬសត្វដែលស៊ីសំរាមក៏ដោយ ប៉ុន្តែក៏មានសត្វស្លាបប្រភេទផ្សេងទៀតដែរ។ បម្រាមនេះបានត្រូវដកចេញក្រោយការស្ថាបនានៃកិច្ចព្រមព្រៀងថ្មី ដែលព្រះបើកបង្ហាញឲ្យពេត្រុសបានឃើញក្នុងគំនិត។—សកម្ម. ១០:៩-១៥
it-1-E ទំ. ៥៦៣
ឆូតសាច់
ច្បាប់របស់ព្រះហាមមិនឲ្យឆូតស្បែកសាកសពនោះឡើយ។ (លេវី. ១៩:២៨; ២១:៥; ចោ. ១៤:១) នេះគឺដោយសារជនជាតិអ៊ីស្រាអែលគឺជារាស្ត្របរិសុទ្ធរបស់ព្រះយេហូវ៉ានិងសម្បត្តិពិសេសរបស់លោក។ (ចោ. ១៤:២) ហេតុនេះហើយ ជនជាតិអ៊ីស្រាអែលមិនត្រូវរួមចំណែកក្នុងការគោរពបូជារូបព្រះផ្សេងៗនោះឡើយ។ រាស្ត្ររបស់ព្រះដែលដឹងអំពីអ្វីដែលនឹងកើតឡើងពេលមនុស្សស្លាប់និងមានសេចក្ដីសង្ឃឹមទៅលើការប្រោសឲ្យរស់ឡើងវិញ មិនគួរបង្ហាញភាពទុក្ខសោកហួសហេតុពេកដោយឆូតសាច់ខ្លួនឯងនោះឡើយ។ (ដាន. ១២:១៣; ហេ. ១១:១៩) ម្យ៉ាងទៀត ការហាមមិនឲ្យឆូតសាច់របស់ខ្លួនច្បាស់ជាបានបង្រៀនពួកអ៊ីស្រាអែលឲ្យមានការគោរពត្រឹមត្រូវចំពោះរូបកាយដែលព្រះបានបង្កើត។
ថ្ងៃទី១៨-២៤ ខែមករា
it-1-E ទំ. ៨២៦-៨២៧
បុណ្យនំឥតដំបែ
ថ្ងៃទីមួយនៃបុណ្យនំឥតដំបែគឺជាបុណ្យដ៏ឱឡារិកនិងថ្ងៃឈប់សម្រាកផងដែរ។ នៅថ្ងៃទី២ដែលជាថ្ងៃទី១៦ ខែណែសាន មួយកណ្ដាប់នៃផលដំបូងនៃស្រូវគ្រីធីដែលជាស្រូវដែលទុំមុនគេបង្អស់នៅតំបន់ប៉ាឡេស្ទីនបានត្រូវយកទៅជូនសង្ឃ។ មុនពិធីបុណ្យនេះ ពួកអ៊ីស្រាអែលមិនអាចបរិភោគស្រូវថ្មី នំប៉័ង ឬស្រូវលីងពីអង្ករថ្មីនោះទេ។ សង្ឃបានជូនផលដំបូងទៅព្រះយេហូវ៉ាក្នុងន័យធៀបដោយយកកណ្ដាប់ស្រូវនោះលើករេចុះរេឡើង ហើយគាត់យកកូនចៀមឈ្មោលដ៏ល្អឥតខ្ចោះអាយុក្រោមមួយឆ្នាំមកធ្វើជាគ្រឿងបូជាដុត ថែមទាំងដង្វាយម្សៅលាយនឹងប្រេង និងគ្រឿងបូជាពីស្រាផងដែរ។ (លេវី. ២៣:៦-១៤) នៅពេលនោះព្រះមិនបានបង្គាប់ឲ្យដុតស្រូវឬម្សៅនៅលើទីបូជាទេ ដែលជាអ្វីដែលពួកសង្ឃបានធ្វើនៅពេលក្រោយ។ នៅពេលនោះ មិនត្រឹមតែមានការជូនផលដំបូងជាសាធារណៈឬជាប្រជាជាតិប៉ុណ្ណោះទេ តែក៏មានការរៀបចំឲ្យក្រុមគ្រួសារនីមួយៗនិងបុគ្គលម្នាក់ៗនៅអ៊ីស្រាអែលដែលមានទ្រព្យសម្បត្តិជូនគ្រឿងបូជាសម្រាប់ថ្លែងអំណរគុណក្នុងអំឡុងពិធីបុណ្យនេះ។—និក្ខ. ២៣:១៩; ចោ. ២៦:១, ២
សារៈសំខាន់។ ការបរិភោគនំឥតដំបែនៅពេលនោះគឺស្របតាមការណែនាំដែលម៉ូសេបានទទួលពីព្រះយេហូវ៉ាដែលបានកត់ទុកនៅនិក្ខមនំ ១២:១៤-២០ ដែលរួមបញ្ចូលការបង្គាប់មួយនៅខ១៩៖ «ក្នុងរវាង៧ថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះឯងរាល់គ្នាទេ»។ នៅចោទិយកថា ១៦:៣ នំឥតដំបែបានត្រូវហៅថា«នំប៉័ងនៃសេចក្ដីទុក្ខលំបាក» ហើយជាសេចក្ដីរំលឹកសម្រាប់ជនជាតិយូដាជារៀងរាល់ឆ្នាំអំពីពេលដែលពួកគេត្រូវចេញពីស្រុកអេស៊ីបយ៉ាងប្រញាប់ប្រញាល់ (នៅពេលនោះពួកគេមិនមានពេលលាយដំបែក្នុងម្សៅរបស់ពួកគេឡើយ [និក្ខ. ១២:៣៤])។ យ៉ាងនេះ ជនជាតិអ៊ីស្រាអែលចងចាំពេលដែលពួកគេបានត្រូវរំដោះពីសេចក្ដីទុក្ខលំបាកនិងជីវិតជាខ្ញុំបម្រើ ដូចអ្វីដែលព្រះយេហូវ៉ាមានប្រសាសន៍ដោយផ្ទាល់ថា«ដើម្បីឲ្យបាននឹកចាំគ្រប់១ជីវិត ពីថ្ងៃដែលឯងបានចេញពីស្រុកអេស៊ីព្ទមក»។ ការចងចាំថាសេរីភាពដែលពួកគេមានជាប្រជាជាតិ និងការទទួលស្គាល់ព្រះយេហូវ៉ាថាជាអ្នកសង្គ្រោះរបស់ពួកគេគឺជាមូលហេតុសមរម្យដែលបុណ្យនេះគឺជាបុណ្យដំបូងនៃបុណ្យទាំងបីប្រចាំឆ្នាំរបស់ជនជាតិអ៊ីស្រាអែល។—ចោ. ១៦:១៦
it-2-E ទំ. ៥៩៨ វ. ២
បុណ្យថ្ងៃទី៥០
ផលដំបូងនៃចំរូតស្រូវសាលីគឺខុសគ្នាពីផលដំបូងនៃចំរូតស្រូវគ្រីធី។ ពួកអ៊ីស្រាអែលត្រូវធ្វើនំប៉័ងពីរដុំពីម្សៅម៉ដ្ដពីរភាគដប់អេហ្វាលាយជាមួយនឹងដំបែដែលត្រូវបានយកមក«ពីផ្ទះ[ខ្លួន]ឯង»។ នេះមានន័យថា នំប៉័ងទាំងនោះគឺធម្មតាហើយមិនមែនជានំប៉័ងបរិសុទ្ធឡើយ។ (លេវី. ២៣:១៧) គ្រឿងបូជាដុតនិងគ្រឿងបូជាសម្រាប់ការខុសឆ្គងក៏បានត្រូវជូនជាមួយនឹងកូនចៀមឈ្មោល២ក្បាលដែលជាគ្រឿងបូជានៃមេត្រីភាព។ ពួកសង្ឃត្រូវលើកនំប៉័ងនិងផ្នែកខ្លះនៃចៀមចុះឡើង ដោយសារនេះតំណាងការជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា។ ក្រោយនំប៉័ងនិងចៀមបានត្រូវបូជារួច ពួកសង្ឃនឹងបរិភាគរបស់ទាំងនេះជាគ្រឿងបូជានៃមេត្រីភាព។—លេវី. ២៣:១៨-២០
ថ្ងៃទី២៥-៣១ ខែមករា
it-1-E ទំ. ១២០០ វ. ២
មត៌ក
ដោយសារដីគឺជាទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារពីជំនាន់មួយទៅជំនាន់មួយ ហេតុនេះពួកអ៊ីស្រាអែលមិនអាចលក់ឲ្យគេដាច់រហូតនោះឡើយ។ ការលក់ដី តាមពិតគឺជាការជួលដីនោះប៉ុណ្ណោះ ហើយតម្លៃនៃដីនីមួយៗគឺស្រេចទៅលើតម្លៃនៃផលស្រូវចំរូត និងស្រេចទៅលើចំនួនឆ្នាំដែលនៅសល់មុនឆ្នាំសោមនស្សមកដល់ ដោយសារនៅពេលនោះដីទាំងអស់នឹងត្រូវប្រគល់ឲ្យម្ចាស់ដើមវិញ បើគាត់គ្មានលទ្ធភាពលោះដីរបស់គាត់។ (លេវី. ២៥:១៣, ១៥, ២៣, ២៤) ច្បាប់នេះរួមបញ្ចូលផ្ទះដែលនៅក្នុងទីក្រុងដែលគ្មានកំផែងដែរ។ រីឯផ្ទះនៅក្នុងទីក្រុងដែលមានកំផែងវិញ ក្នុងអំឡុងពេលមួយឆ្នាំ ម្ចាស់ដើមមានសិទ្ធិលោះផ្ទះដែលគាត់បានលក់ឲ្យគេមកវិញ។ ប៉ុន្តែបើគាត់មិនធ្វើដូច្នេះទេ ផ្ទះនោះនឹងក្លាយទៅជាកម្មសិទ្ធរបស់អ្នកដែលបានទិញពីគាត់។ ចំណែកឯផ្ទះរបស់ពួកលេវីវិញ ពួកគេមានសិទ្ធិលោះផ្ទះនោះជាដរាប ដោយសារពួកគេគ្មានដីជាមត៌ករបស់ខ្លួនឡើយ។—លេវី. ២៥:២៩-៣៤
it-2-E ទំ. ១២២-១២៣
ឆ្នាំសោមនស្ស
ច្បាប់នៃឆ្នាំសោមនស្សជួយមិនឲ្យប្រជាជនជួបប្រទះស្ថានភាពដុនដាបដូចដែលយើងឃើញក្នុងប្រទេសជាច្រើននៅសព្វថ្ងៃនេះ ដែលមានតែអ្នកមានស្ដុកស្ដម្ភនិងអ្នកក្រទុគ៌ត។ គ្មានអ្នកក្រលំបាកណាដែលគ្មានតម្លៃនោះទេ ដោយសារពួកគេនៅតែអាចប្រើសមត្ថភាពនិងភាពប៉ិនប្រសព្វរបស់ពួកគេដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិ។ ដោយសារពរដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យ ជនជាតិអ៊ីស្រាអែលដែលធ្វើតាមច្បាប់នេះមានផលចំរូតបរិបូរនិងការអប់រំដ៏ល្អ ហើយពួកគេរស់នៅក្រោមរដ្ឋាភិបាលដ៏ល្អឥតខ្ចោះនិងមានភាពចម្រុងចម្រើនលើសលុបដែលមានតែការគ្រប់គ្រងរបស់ព្រះប៉ុណ្ណោះអាចផ្ដល់ឲ្យ។—អេ. ៣៣:២២
w០៩-E ១/៩ ទំ. ២២ វ. ៤
ពេលដែលអ្នកទើសចិត្ត
បើជនជាតិអ៊ីស្រាអែលម្នាក់វាយតប់ជាមួយជនជាតិអ៊ីស្រាអែលម្នាក់ទៀតហើយធ្វើឲ្យគ្រោះថ្នាក់ដល់ភ្នែករបស់គាត់ ច្បាប់របស់ព្រះនឹងដាក់ទោសបុគ្គលដែលនាំឲ្យរងគ្រោះ។ ប៉ុន្តែ ជនរងគ្រោះមិនត្រូវសងសឹងនឹងបុគ្គលនោះឬក្រុមគ្រួសាររបស់គាត់ឡើយ។ ច្បាប់តម្រូវឲ្យគាត់យករឿងនេះទៅប្ដឹងពួកចៅហ្វាយដើម្បីវិនិច្ឆ័យ។ ការដឹងថាអ្នកប្រព្រឹត្តបទឧក្រិដ្ឋដោយចេតនាឬអ្នកប្រព្រឹត្តអំពើឃោរឃៅនឹងត្រូវកាត់ទោស អាចជួយជនរងគ្រោះមិនឲ្យទៅសងសឹងដោយផ្ទាល់។
ថ្ងៃទី១-៧ ខែកុម្ភៈ
it-1-E ទំ. ២២៣ វ. ៣
ការកោតស្ងើច
របៀបដែលព្រះយេហូវ៉ាប្រើម៉ូសេនិងទាក់ទងជាមួយគាត់ធ្វើឲ្យគាត់ក្លាយទៅជាបុគ្គលដ៏អស្ចារ្យណាស់ចំពោះរាស្ត្ររបស់ព្រះ។ (ចោ. ៣៤:១០, ១២; និក្ខ. ១៩:៩) អស់អ្នកដែលមានជំនឿមានភាពកោតខ្លាចមួយកម្រិតចំពោះអំណាចរបស់ម៉ូសេ។ ពួកគេទទួលស្គាល់ថាព្រះមានប្រសាសន៍តាមរយៈគាត់។ ជនជាតិអ៊ីស្រាអែលក៏ត្រូវតែកោតខ្លាចដល់ទីបរិសុទ្ធរបស់ព្រះយេហូវ៉ាផងដែរ។ (លេវី. ១៩:៣០; ២៦:២) នេះមានន័យថា ពួកគេត្រូវបង្ហាញការគោរពចំពោះទីបរិសុទ្ធនោះ ដោយធ្វើការគោរពប្រណិប័តន៍តាមរបៀបដែលព្រះយេហូវ៉ាណែនាំ ហើយប្រព្រឹត្តតាមបញ្ញត្តិទាំងអស់របស់លោក។
w៩១-E ១/៣ ទំ. ១៧ វ. ១០
ចូរឲ្យ«សេចក្ដីសុខសាន្ដរបស់ព្រះ»ការពារចិត្តរបស់អ្នក
ព្រះយេហូវ៉ាប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «បើឯងរាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តិអញ ព្រមទាំងប្រព្រឹត្តតាម នោះអញនឹងបង្អុរភ្លៀងមកតាមរដូវកាល ហើយដីនឹងចំរើនផលឯដើមឈើទាំងប៉ុន្មាននៅចំការ នោះនឹងបង្កើតផ្លែដែរ អញនឹងឲ្យមានសេចក្ដីសុខនៅក្នុងស្រុកនោះឯងរាល់គ្នានឹងដេកទៅ ឥតមានអ្នកណាមកបំភ័យឡើយអញនឹងធ្វើឲ្យអស់ទាំងសត្វសាហាវ បាត់ពីស្រុកចេញអស់ហើយដាវក៏មិនដែលមកក្នុងស្រុកឯងដែរ អញនឹងដើរនៅកណ្ដាលពួកឯង ព្រមទាំងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជារាស្ដ្រដល់អញ»។ (លេវីវិន័យ ២៦:៣, ៤, ៦, ១២) ជនជាតិអ៊ីស្រាអែលអាចមានសេចក្ដីសុខសាន្តក្នុងន័យថាពួកគេមានសន្តិសុខដោយមិនខ្លាចសត្រូវ សម្បូរទ្រព្យសម្បត្តិ និងមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ប៉ុន្តែ នេះអាស្រ័យទៅលើពួកគេធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាឬយ៉ាងណា។—ទំនុកតម្កើង ១១៩:១៦៥
it-2-E ទំ. ៦១៧
រោគរាតត្បាត
មានដោយសារមិនធ្វើតាមច្បាប់របស់ព្រះ។ ព្រះយេហូវ៉ាបានព្រមានប្រជាជាតិអ៊ីស្រាអែលថាបើពួកគេមិនព្រមធ្វើតាមកិច្ចព្រមព្រៀងរបស់លោក នោះលោកនឹង‹ធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងចំណោមពួកគេ›។ (លេវី. ២៦:១៤-១៦, ២៣-២៥; ចោ. ២៨:១៥, ២១, ២២) ក្នុងគម្ពីរ សុខភាពល្អខាងរាងកាយឬខាងការគោរពប្រណិប័តន៍ព្រះ ទាក់ទងនឹងការទទួលពរពីលោក (ចោ. ៧:១២, ១៥; ទំនុក. ១០៣:១-៣; សុភ. ៣:១, ២, ៧, ៨; ៤:២១, ២២; បប. ២១:១-៤) រីឯជំងឺគឺជាប់ទាក់ទងនឹងអំពើខុសឆ្គងនិងភាពមិនល្អឥតខ្ចោះ។ (និក្ខ. ១៥:២៦; ចោ. ២៨:៥៨-៦១; អេ. ៥៣:៤, ៥; ម៉ាថ. ៩:២-៦, ១២; យ៉ូន. ៥:១៤) ដូច្នេះ ក្នុងករណីខ្លះព្រះយេហូវ៉ាបាននាំឲ្យមនុស្សខ្លះមានជំងឺភ្លាមៗមែន ដូចជាបណ្ដាលឲ្យម៉ារាម អូសៀស និងកេហាស៊ីមានជំងឺឃ្លង់ (ជន. ១២:១០; ២រប. ២៦:១៦-២១; ២ព. ៥:២៥-២៧) តែតាមមើលទៅ ក្នុងករណីជាច្រើនជំងឺនិងរោគរាតត្បាតគឺជាលទ្ធផលដែលនាំមកដោយសារមនុស្សឬប្រជាជាតិណាមួយបានធ្វើខុស។ ពួកគេទទួលផលតាមតែអ្វីដែលគេសាបព្រោះ ហើយរូបកាយរបស់ពួកគេទទួលផលវិបាកដោយសារបានប្រព្រឹត្តអំពើខុសឆ្គង។ (កាឡ. ៦:៧, ៨) ស្ដីអំពីពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ សាវ័កប៉ូលប្រាប់ថាព្រះ«បានទុកឲ្យពួកគេប្រព្រឹត្តអំពើស្មោកគ្រោកតាមចិត្តពួកគេប៉ងប្រាថ្នា ដើម្បីឲ្យពួកគេបន្ថោករូបកាយរបស់ខ្លួន . . . ហើយទទួលរង្វាន់យ៉ាងពេញលេញសម្រាប់ខ្លួន ឲ្យសមនឹងអំពើខុសឆ្គងរបស់ពួកគេ»។—រ៉ូម ១:២៤-២៧
ថ្ងៃទី៨-១៤ ខែកុម្ភៈ
it-1-E ទំ. ៣៩៧ វ. ៤
ជំរំ
ជំរំនៃបណ្ដាជនអ៊ីស្រាអែលគឺធំណាស់។ ការចុះបញ្ជីបណ្ដាជនបញ្ជាក់ថាមានទាហាន៦០៣.៥៥០នាក់ ហើយបន្ថែមទៅទៀតមានស្ត្រីនិងកូនក្មេង មនុស្សចាស់និងមនុស្សពិការផងដែរ។ បើរាប់បញ្ចូលពួកលេវី២២.០០០នាក់និង«មនុស្សសន្ធឹកគ្រប់បែប»ទៀត សរុបទៅប្រហែលជាមានចំនួន៣.០០០.០០០នាក់ឬច្រើនជាង។ (និក្ខ. ១២:៣៨, ៤៤; ជន. ៣:២១-៣៤, ៣៩) យើងមិនអាចដឹងប្រាកដថាទីធ្លាសម្រាប់ក្រុមមនុស្សជាច្រើននាក់នេះគឺធំប៉ុណ្ណាឡើយ។ ពេលដែលពួកអ៊ីស្រាអែលដំឡើងត្រសាលនៅទល់មុខក្រុងយេរីខូនៅឯវាលទំនាបស្រុកម៉ូអាប់ គម្ពីររៀបរាប់ថាត្រសាលរបស់ពួកគេគឺ«ចាប់តាំងពីបេត-យេសីម៉ូត រហូតដល់អេបិល-ស៊ីទីម»។—ជន. ៣៣:៤៩
it-2-E ទំ. ៧៦៤
ចុះបញ្ជី
ការចុះឈ្មោះនិងវង់ត្រកូលតាមកុលសម្ព័ន្ធនិងក្រុមគ្រួសារនីមួយៗ។ នៅក្នុងគម្ពីរ ការចុះបញ្ជីមិនត្រឹមតែជាការរាប់ចំនួនប្រជាជនប៉ុណ្ណោះទេ តែការធ្វើដូច្នេះជាប់ទាក់ទងនឹងការបង់ពន្ធ កាតព្វកិច្ចយោធា ឬការតែងតាំងឲ្យមានភារកិច្ចនៅទីបរិសុទ្ធ (សម្រាប់ពួកលេវី)។
ថ្ងៃទី១៥-២១ ខែកុម្ភៈ
it-2-E ទំ. ៦៨៣ វ. ៣
ពួកសង្ឃ
ក្រោមកិច្ចព្រមព្រៀងខាងច្បាប់។ ពេលជនជាតិអ៊ីស្រាអែលធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប ព្រះយេហូវ៉ាបានញែកអស់ទាំងកូនច្បងរបស់ពួកគេជាបរិសុទ្ធពេលដែលលោកបំផ្លាញកូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទក្នុងទុក្ខវេទនាទី១០។ (និក្ខ. ១២:២៩; ជន. ៣:១៣) កូនច្បងទាំងអស់នេះគឺជារបស់ព្រះយេហូវ៉ា ហើយលោកផ្ដល់ឲ្យពួកគេនូវភារកិច្ចដ៏ពិសេស។ ទោះជាព្រះអាចតែងតាំងកូនប្រុសច្បងនៃជនជាតិអ៊ីស្រាអែលជាសង្ឃនិងជាអ្នកថែទាំទីបរិសុទ្ធក៏ដោយ ប៉ុន្តែលោកបានតែងតាំងកូនប្រុសៗពីកុលសម្ព័ន្ធលេវីឲ្យធ្វើកិច្ចការនោះទៅវិញ។ ហេតុនេះហើយ លោកបានយកកូនប្រុសៗរបស់ពួកលេវីមកជំនួសកូនប្រុសច្បងនៃកុលសម្ព័ន្ធទាំង១២ (ដែលរួមបញ្ចូលកូនៗរបស់យ៉ូសែប អេប្រាអ៊ីមនិងម៉ាណាសេដែលបានត្រូវរាប់ជាពីរកុលសម្ព័ន្ធ)។
it-2-E ទំ. ២៤១
ពួកលេវី
ភារកិច្ច។ ពួកលេវីមកពីក្រុមគ្រួសាររបស់កូនប្រុសទាំងបីរបស់លេវី ដែលរួមបញ្ចូលគើសុន (គើសំម) កេហាត់ និងម្រ៉ារី។ (លោ. ៤៦:១១; ១រប. ៦:១, ១៦) នៅតំបន់ស្ងាត់ជ្រងំ ក្រុមគ្រួសារទាំងបីនេះរស់នៅជិតត្រសាល។ ពួកកេហាត់ដែលជាគ្រួសាររបស់អេរ៉ុននៅឯខាងកើតនៃត្រសាល រីឯពួកកេហាត់ខ្លះទៀតនៅខាងត្បូង។ ពួកគើសុននៅខាងលិច ហើយពួកម្រ៉ារីនៅខាងជើង។ (ជន. ៣:២៣, ២៩, ៣៥, ៣៨) ការដំឡើង រុះរើ និងការផ្លាស់ប្ដូរទីតាំងនៃត្រសាលគឺជាភារកិច្ចរបស់ពួកលេវី។ ពេលត្រូវរើទីកន្លែង អេរ៉ុននិងកូនប្រុសៗរបស់គាត់ដោះវាំងននដែលញែកទីបរិសុទ្ធចេញពីទីបរិសុទ្ធបំផុត ហើយគ្របហិបនៃសេចក្ដីបន្ទាល់ ទីបូជានិងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មានរបស់ត្រសាល។ ក្រោយមក ពួកកេហាត់នឹងសែងយករបស់ទាំងអស់នេះចេញ ហើយពួកគើសុនត្រូវសែងគំរបនៃត្រសាល គំរបស្បែកផ្សោតដែលគ្របពីលើ រនាំងទីលាន ហើយនិងខ្សែទាំងអស់ដែរ។ រីឯពួកម្រ៉ារីវិញត្រូវយកក្ដាររបស់រោងត្រសាល ព្រមទាំងរនុក សសរនិងជើង ហើយនិងខ្សែទាំងប៉ុន្មានផង។ (ជន. ១:៥០, ៥១; ៣:២៥, ២៦, ៣០, ៣១, ៣៦, ៣៧; ៤:៤-៣៣; ៧:៥-៩)
it-2-E ទំ. ២៤១
ពួកលេវី
នៅសម័យម៉ូសេ ពួកលេវីដែលមានអាយុចាប់ពី៣០ឆ្នាំឡើងអាចចូលធ្វើការងារពេញលេញនៅក្នុងត្រសាល ដូចជាការសែងគ្រឿងប្រដាប់ត្រសាលពេលត្រូវរើទៅទីកន្លែងផ្សេង។ (ជន. ៤:៤៦-៤៩) មានភារកិច្ចខ្លះដែលពួកលេវីដែលមានអាយុ២៥ឆ្នាំឡើងទៅអាចធ្វើបាន ប៉ុន្តែភារកិច្ចទាំងនោះមិនតម្រូវឲ្យពួកគេប្រើកម្លាំងដូចជាការសែងត្រសាលនោះទេ។ (ជន. ៨:២៤) នៅសម័យស្ដេចដាវីឌ គាត់បន្ថយអាយុទៅ២០ឆ្នាំវិញ ដោយសារឥឡូវត្រសាលបានត្រូវជំនួសដោយវិហារ ហើយមិនចាំបាច់មានអ្នកសែងនោះទេ។ ពួកលេវីមិនបានតម្រូវឲ្យបន្តធ្វើកិច្ចការនៅត្រសាលឬវិហារក្រោយអាយុ៥០ឆ្នាំឡើយ។ (ជន. ៨:២៥, ២៦; ១រប. ២៣:២៤-២៦) ពួកលេវីត្រូវស្គាល់ក្រិត្យវិន័យរបស់ព្រះឲ្យបានច្បាស់ ដោយសារជាច្រើនដងពួកគេត្រូវអានបញ្ញត្តិទាំងនេះជាសាធារណៈនិងត្រូវបង្ហាត់បង្រៀនបណ្ដាជនផងដែរ។—១រប. ១៥:២៧; ២រប. ៥:១២; ១៧:៧-៩; នេហ. ៨:៧-៩
ថ្ងៃទី២២-២៨ ខែកុម្ភៈ
it-2-E ទំ. ៤៧៧
ជនន៉ាសារីត
អស់អ្នកដែលស្បថធ្វើជាជនន៉ាសារីតត្រូវព្រមធ្វើតាមច្បាប់ដូចតទៅនេះ: (១) ពួកគេមិនត្រូវផឹកគ្រឿងស្រវឹង ឬបរិភោគអ្វីក៏ដោយដែលធ្វើពីទំពាំងបាយជូរមិនថាវាទុំ មិនទុំ ឬក្រៀមក្ដី ឬផឹកទឹកទំពាំងបាយជូរដែលស្រស់ឬមិនស្រស់ឡើយ។ (២) ពួកគេមិនត្រូវកាត់សក់ក្បាលដាច់ខាត។ (៣) ពួកគេមិនត្រូវប៉ះពាល់សាកសពនោះឡើយ ហើយនេះរួមបញ្ចូលសាកសពរបស់ក្រុមគ្រួសារជិតដិតដូចជាឪពុកម្ដាយ និងបងប្អូនប្រុសស្រីផងដែរ។—ជន. ៦:១-៧
ពាក្យស្បថពិសេស។ បុគ្គលដែលធ្វើស្បថពិសេស«របស់ពួកន៉ាសារីតដើម្បីនឹងញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា» មិនមែនរស់នៅដូចតាបសដើម្បីទទួលបានការកោតស្ងើចពីមនុស្សនោះឡើយ។ ផ្ទុយទៅវិញ «ក្នុងអំឡុងពេលដែលគាត់ជាជនន៉ាសារីត គាត់គឺបរិសុទ្ធចំពោះព្រះយេហូវ៉ា»។—ជន. ៦:២, ៨; ព.ថ សូមពិនិត្យបន្ថែម លោ. ៤៩:២៦
w០៥-E ១៥/១ ទំ. ៣០ វ. ២
សំណួរពីអ្នកអាន
សាំសុនគឺជាជនន៉ាសារីតក្នុងន័យផ្សេង។ មុនសាំសុនកើតមក ទេវតារបស់ព្រះយេហូវ៉ាប្រាប់ម្ដាយរបស់គាត់ថា៖ «ដ្បិតមើលឯងនឹងមានទំងន់ បង្កើតបានកូនប្រុស តែមិនត្រូវយកកាំបិតកោរសក់វាឡើយ ពីព្រោះកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្ដាយមក វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។ (ពួកចៅហ្វាយ ១៣:៥) សាំសុនមិនបានស្បថធ្វើជាជនន៉ាសារីតទេ។ ព្រះយេហូវ៉ាបានតែងតាំងគាត់ជាជនន៉ាសារីតម្នាក់អស់មួយជីវិត។ ហេតុនេះ ការហាមមិនឲ្យប៉ះពាល់សាកសពគឺមិនជាប់ទាក់ទងនឹងគាត់ទេ ដោយសារគាត់គឺជាជនន៉ាសារីតពីកំណើត។ ដូច្នេះ គាត់ខុសពីជនន៉ាសារីតឯទៀតដែលស្ម័គ្រចិត្តធ្វើដូច្នេះ។