សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
៦ ម្យ៉ាងទៀត ដោយរួមធ្វើការជាមួយនឹងលោក+ យើងលើកទឹកចិត្តអ្នករាល់គ្នាថា កុំទទួលគុណដ៏វិសេសលើសលប់របស់ព្រះដោយឥតប្រយោជន៍។+ ២ ព្រោះលោកមានប្រសាសន៍ថា៖ «នៅគ្រាដែលខ្ញុំពេញចិត្ត ខ្ញុំបានឮអ្នក ហើយនៅថ្ងៃសង្គ្រោះ ខ្ញុំបានជួយអ្នក»។+ មើល! ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត។ មើល! ឥឡូវនេះគឺជាថ្ងៃសង្គ្រោះ។
៣ យើងមិនធ្វើអ្វីដែលបណ្ដាលឲ្យអ្នកឯទៀតជំពប់ដួល*ឡើយ ដើម្បីកុំឲ្យគេរិះគន់កិច្ចបម្រើរបស់យើង។+ ៤ ប៉ុន្តែ ក្នុងគ្រប់ការទាំងអស់ យើងបង្ហាញឲ្យឃើញថាយើងជាអ្នកបម្រើរបស់ព្រះ+ ដោយស៊ូទ្រាំអ្វីៗជាច្រើន ដោយរងទុក្ខវេទនា ដោយខ្វះខាត ដោយមានទុក្ខលំបាក+ ៥ ដោយត្រូវគេវាយដំ ដោយជាប់គុក+ ដោយស៊ូទ្រាំក្នុងស្ថានភាពច្របូកច្របល់ ដោយនឿយហត់ ដោយអត់ងងុយ ជួនកាលដោយគ្មានអាហារបរិភោគ+ ៦ ដោយសេចក្ដីបរិសុទ្ធ ដោយចំណេះ ដោយចិត្តអត់ធ្មត់+ ដោយសេចក្ដីសប្បុរស+ ដោយឫទ្ធានុភាពបរិសុទ្ធ ដោយសេចក្ដីស្រឡាញ់ដែលគ្មានពុតត្បុត+ ៧ ដោយនិយាយសេចក្ដីពិត ដោយឫទ្ធានុភាពរបស់ព្រះ+ តាមរយៈអាវុធនៃសេចក្ដីសុចរិត+ដែលនៅក្នុងដៃស្ដាំ* និងនៅក្នុងដៃឆ្វេង។* ៨ យើងបង្ហាញឲ្យឃើញថាយើងជាអ្នកបម្រើរបស់ព្រះ ពេលមានកិត្តិយសនិងអាប់ឱនកិត្តិយស ពេលមានកេរ្ដិ៍ឈ្មោះអាក្រក់និងកេរ្ដិ៍ឈ្មោះល្អ។ គេចាត់ទុកយើងជាអ្នកបោកបញ្ឆោត តែយើងនិយាយសេចក្ដីពិត ៩ គេចាត់ទុកយើងជាអ្នកដែលគ្មានអ្នកណាស្គាល់ តែមានអ្នកដែលទទួលស្គាល់យើង គេចាត់ទុកយើងជាអ្នកដែលកំពុងស្លាប់* តែមើល! យើងនៅរស់នៅឡើយ+ គេចាត់ទុកយើងជាអ្នកដែលបានត្រូវដាក់ទោស* តែមិនដល់ទោសស្លាប់ទេ+ ១០ គេចាត់ទុកយើងជាអ្នកដែលព្រួយចិត្ត តែយើងអរសប្បាយជានិច្ច គេចាត់ទុកយើងជាអ្នកក្រ តែយើងធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន គេចាត់ទុកយើងថាគ្មានអ្វីសោះ តែយើងមានអ្វីៗទាំងអស់។+
១១ បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងបាននិយាយត្រង់ៗទៅកាន់អ្នករាល់គ្នា យើងបានបើកចិត្តឲ្យទូលាយហើយ។ ១២ យើងមិនមានចិត្តចង្អៀតចំពោះអ្នករាល់គ្នាឡើយ+ តែគឺអ្នករាល់គ្នាវិញទេ ដែលមានចិត្តចង្អៀតក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង។ ១៣ ដូច្នេះ ខ្ញុំសូមនិយាយទៅកាន់អ្នករាល់គ្នា ហាក់ដូចជាអ្នករាល់គ្នាជាកូនរបស់ខ្ញុំ។ ចូរអ្នករាល់គ្នាបើកចិត្តឲ្យទូលាយយ៉ាងដូច្នោះដែរ។+
១៤ កុំផ្សំផ្គុំខ្លួនជាមួយនឹងអ្នកដែលមិនជឿឡើយ។*+ ព្រោះតើសេចក្ដីសុចរិតនិងការប្រឆាំងច្បាប់មានអ្វីត្រូវគ្នា?+ ឬតើពន្លឺមានចំណែកអ្វីជាមួយនឹងភាពងងឹត?+ ១៥ ម្យ៉ាងទៀត តើគ្រិស្តនិងបេលាល* រួមចិត្តគំនិតគ្នាត្រង់ណា?+ ឬតើអ្នកដែលជឿ*មានចំណែកអ្វីជាមួយនឹងអ្នកដែលមិនជឿ?+ ១៦ ហើយតើវិហាររបស់ព្រះមានអ្វីត្រូវគ្នានឹងរូបព្រះ?+ ព្រោះយើងជាវិហាររបស់ព្រះដែលមានជីវិតរស់នៅ+ ដូចព្រះបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងអាស្រ័យនៅក្នុងចំណោមពួកគេ+ ក៏នឹងដើរក្នុងចំណោមពួកគេ ហើយខ្ញុំនឹងធ្វើជាព្រះរបស់ពួកគេ ឯពួកគេនឹងធ្វើជារាស្ដ្ររបស់ខ្ញុំ»។+ ១៧ «ព្រះយេហូវ៉ា*មានប្រសាសន៍ថា៖ ‹ដូច្នេះ ចូរចេញពីចំណោមពួកគេមក ហើយញែកខ្លួនចេញ។ ឈប់ពាល់អ្វីដែលមិនស្អាត›»+ «‹រួចខ្ញុំនឹងទទួលអ្នករាល់គ្នា›»។+ ១៨ «‹ហើយខ្ញុំនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា+ ឯអ្នករាល់គ្នានឹងទៅជាកូនប្រុសកូនស្រីរបស់ខ្ញុំ›។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា* ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។