សៀវភៅលូកា
៩ បន្ទាប់មក លោកហៅសាវ័កទាំង១២នាក់មកជុំគ្នា រួចលោកឲ្យពួកគាត់មានឫទ្ធានុភាពនិងអំណាចលើពួកវិញ្ញាណកំណាចទាំងអស់+ និងឲ្យពួកគាត់មានសមត្ថភាពធ្វើឲ្យមនុស្សជាពីជំងឺផ្សេងៗ។+ ២ ក្រោយមក លោកចាត់ពួកគាត់ឲ្យទៅផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ហើយទៅធ្វើឲ្យមនុស្សជាសះស្បើយ ៣ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «កុំយកអ្វីទៅជាមួយឲ្យសោះសម្រាប់ការធ្វើដំណើរ ទោះជាដំបង ថង់យាម នំប៉័ង ឬប្រាក់ក៏ដោយ ក៏មិនត្រូវយកសម្លៀកបំពាក់មួយបន្លាស់ទៀតដែរ។+ ៤ ប៉ុន្តែ ពេលអ្នកចូលក្នុងផ្ទះណាមួយ ចូរនៅទីនោះរហូតដល់អ្នកចេញពីក្រុងនោះ។+ ៥ នៅកន្លែងណាដែលគេមិនព្រមទទួលស្វាគមន៍អ្នករាល់គ្នា ចូររលាស់ធូលីដីចេញពីជើងអ្នកពេលដែលអ្នកចេញពីក្រុងនោះ ទុកជាភ័ស្តុតាងថាពួកគេមានកំហុស»។+ ៦ ដូច្នេះ ពួកគាត់បានធ្វើដំណើរពីភូមិមួយទៅភូមិមួយពេញតំបន់នោះ ដើម្បីប្រកាសដំណឹងល្អ ព្រមទាំងធ្វើឲ្យមនុស្សជាសះស្បើយនៅគ្រប់ទីកន្លែង។+
៧ ពេលហេរ៉ូឌ*ជាអភិបាលស្រុកបានឮអំពីអ្វីៗទាំងប៉ុន្មានដែលបានកើតឡើង គាត់ងឿងឆ្ងល់ជាខ្លាំង ពីព្រោះមានអ្នកខ្លះនិយាយថា យ៉ូហានបានត្រូវប្រោសឲ្យរស់ឡើងវិញ។+ ៨ អ្នកខ្លះទៀតនិយាយថា អេលីយ៉ាបានលេចមក តែអ្នកឯទៀតនិយាយថា អ្នកប្រកាសទំនាយម្នាក់ពីសម័យបុរាណបានរស់ឡើងវិញ។+ ៩ ហេរ៉ូឌនិយាយថា៖ «ខ្ញុំបានកាត់ក្បាលយ៉ូហានហើយ។+ ដូច្នេះ តើអ្នកដែលខ្ញុំឮថាបានធ្វើការទាំងអស់នេះជាអ្នកណា?»។ ហេតុនេះ គាត់ចង់ជួបលោក។+
១០ ពេលដែលពួកសាវ័កបានត្រឡប់មកវិញ ពួកគាត់ក៏រៀបរាប់ប្រាប់លោកយេស៊ូអំពីអ្វីៗដែលពួកគាត់បានធ្វើ។+ បន្ទាប់ពីនោះ លោកនាំពួកគាត់ទៅក្រុងបេតសេដា ដើម្បីអាចនៅដាច់ដោយឡែកពីបណ្ដាជន។+ ១១ ប៉ុន្តែ ពេលដែលបណ្ដាជនដឹង ពួកគេបានទៅតាមលោក។ លោកបានទទួលពួកគេយ៉ាងរាក់ទាក់ ក៏ចាប់ផ្ដើមមានប្រសាសន៍ទៅពួកគេអំពីរាជាណាចក្ររបស់ព្រះ ហើយអស់អ្នកដែលត្រូវការឲ្យលោកធ្វើឲ្យជា លោកបានធ្វើឲ្យពួកគេជាសះស្បើយ។+ ១២ លុះថ្ងៃកាន់តែជ្រេហើយ សាវ័កទាំង១២នាក់បានចូលទៅជិតលោក ក៏ជម្រាបថា៖ «សូមឲ្យបណ្ដាជនត្រឡប់ទៅវិញ ដើម្បីពួកគេអាចរកកន្លែងស្នាក់នៅនិងស្បៀងអាហារនៅភូមិនិងជនបទជិតៗនេះ ពីព្រោះយើងនៅកន្លែងដាច់ឆ្ងាយពីគេ»។+ ១៣ ប៉ុន្តែ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគចុះ»។+ ពួកគាត់ជម្រាបថា៖ «យើងមានតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយប៉ុណ្ណោះ ប្រហែលជាយើងត្រូវទៅទិញស្បៀងអាហារសម្រាប់មនុស្សទាំងអស់នេះដោយខ្លួនយើងហើយ»។ ១៤ នៅទីនោះ មានបុរសប្រហែល៥.០០០នាក់។ ប៉ុន្តែ លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «ចូរឲ្យពួកគេអង្គុយជាក្រុមៗ ក្នុងមួយក្រុម៥០នាក់»។ ១៥ រួចពួកអ្នកកាន់តាមក៏ធ្វើតាម ដោយឲ្យមនុស្សទាំងនោះអង្គុយ។ ១៦ បន្ទាប់មក លោកយកនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយនោះ ងើយភ្នែកមើលទៅស្ថានសួគ៌ អធិដ្ឋាន* រួចកាច់ ហើយឲ្យអ្នកកាន់តាមចែកដល់បណ្ដាជន។ ១៧ ដូច្នេះ គ្រប់គ្នាបានបរិភោគឆ្អែត។ បន្ទាប់មក ពួកគាត់ប្រមូលអាហារដែលនៅសល់ បាន១២កញ្ជើ។+
១៨ លុះក្រោយមក ពេលដែលលោកនៅម្នាក់ឯងកំពុងអធិដ្ឋាន នោះពួកអ្នកកាន់តាមបានមកឯលោក ហើយលោកសួរពួកគាត់ថា៖ «តើបណ្ដាជនថាខ្ញុំជាអ្នកណា?»។+ ១៩ ពួកគាត់តបឆ្លើយថា៖ «អ្នកខ្លះថា លោកជាយ៉ូហានដែលជាអ្នកជ្រមុជទឹក តែអ្នកខ្លះទៀតថាលោកជាអេលីយ៉ា ហើយអ្នកឯទៀតថាលោកជាអ្នកប្រកាសទំនាយម្នាក់ពីសម័យបុរាណដែលបានរស់ឡើងវិញ»។+ ២០ រួចលោកសួរពួកគាត់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នកថាខ្ញុំជាអ្នកណា?»។ ពេត្រុសឆ្លើយថា៖ «លោកជាគ្រិស្តនៃព្រះ»។+ ២១ រួចលោកមានប្រសាសន៍ទៅពួកគាត់យ៉ាងម៉ឺងម៉ាត់ ដោយបង្គាប់មិនឲ្យយករឿងនោះទៅប្រាប់អ្នកណាឡើយ។+ ២២ ប៉ុន្តែ លោកមានប្រសាសន៍បន្ថែមទៀតថា៖ «កូនមនុស្សនឹងត្រូវរងទុក្ខលំបាកជាច្រើន ហើយពួកបុរសចាស់ទុំ ពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់នឹងមិនព្រមទទួលស្គាល់លោកទេ។ លោកក៏នឹងត្រូវគេសម្លាប់+ ហើយនៅថ្ងៃទី៣ លោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។+
២៣ រួចមក លោកមានប្រសាសន៍ទៅពួកគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនជូនព្រះ+ រួចលីបង្គោលទារុណកម្ម*របស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំជាដរាបចុះ។+ ២៤ ព្រោះអ្នកណាដែលចង់រក្សាជីវិត* អ្នកនោះនឹងបាត់បង់ជីវិត។ ប៉ុន្តែ អ្នកណាដែលបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងរក្សាជីវិតវិញ។+ ២៥ បើអ្នកណាម្នាក់បានអ្វីៗទាំងអស់ក្នុងពិភពលោក* តែបាត់បង់ជីវិតឬត្រូវអន្តរាយ តើនោះមានប្រយោជន៍អ្វី?+ ២៦ អ្នកណាដែលខ្មាសគេដោយសារកាន់តាមខ្ញុំនិងជឿពាក្យរបស់ខ្ញុំ កូនមនុស្សក៏នឹងខ្មាសមិនទទួលស្គាល់អ្នកនោះដែរ ពេលដែលលោកមកដោយមានសិរីរុងរឿងរបស់លោក និងសិរីរុងរឿងរបស់បិតាលោក ព្រមទាំងសិរីរុងរឿងរបស់បណ្ដាទេវតាបរិសុទ្ធ។+ ២៧ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនស្លាប់ឡើយ ទាល់តែបានឃើញរាជាណាចក្ររបស់ព្រះជាមុនសិន»។+
២៨ ប្រហែលជា៨ថ្ងៃក្រោយពីលោកបានពោលពាក្យទាំងនោះ លោកក៏នាំពេត្រុស យ៉ូហាន និងយ៉ាកុបទៅជាមួយ ហើយបានឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។+ ២៩ កាលដែលលោកកំពុងអធិដ្ឋាន នោះផ្ទៃមុខរបស់លោកប្រែជាខុសពីមុន ហើយសម្លៀកបំពាក់របស់លោកក៏បានប្រែជាសភ្លឺចិញ្ចាច។ ៣០ មើល! មានបុរសពីរនាក់កំពុងសន្ទនាជាមួយនឹងលោក គឺម៉ូសេនិងអេលីយ៉ា។ ៣១ បុរសទាំងពីរនោះបានលេចមកទាំងមានសិរីរុងរឿង ហើយចាប់ផ្ដើមនិយាយអំពីការចាកចេញរបស់លោក ដែលត្រូវកើតឡើងនៅក្រុងយេរូសាឡិម។+ ៣២ ឯពេត្រុសនិងអ្នកដែលនៅជាមួយនឹងគាត់កំពុងដេករលីវៗ។ លុះស្វាងពីដំណេកហើយ ពួកគាត់ឃើញសិរីរុងរឿងរបស់លោក+ ព្រមទាំងឃើញបុរសពីរនាក់ដែលកំពុងឈរជាមួយនឹងលោក។ ៣៣ ពេលដែលអ្នកទាំងនោះកំពុងចេញពីលោក នោះពេត្រុសជម្រាបលោកយេស៊ូថា៖ «លោកគ្រូ យើងនៅទីនេះជាការល្អប្រសើរណាស់! ដូច្នេះ យើងសុំដំឡើងត្រសាលបី មួយសម្រាប់លោក មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា»។ ប៉ុន្តែ ពេត្រុសមិនដឹងថាខ្លួនកំពុងនិយាយអ្វីទេ។ ៣៤ កាលដែលគាត់កំពុងពោលពាក្យទាំងនេះ ស្រាប់តែមានពពកមួយមកគ្របបាំងពួកគាត់។ ពេលនៅក្នុងពពកនោះ ពួកគាត់ក៏តាំងភ័យខ្លាច។ ៣៥ រួចមានសំឡេងមួយ+បន្លឺចេញពីពពកថា៖ «នេះជាកូនរបស់ខ្ញុំ ជាអ្នកដែលខ្ញុំបានជ្រើសរើស។+ ចូរស្ដាប់បង្គាប់លោក»។+ ៣៦ កាលដែលកំពុងឮសំឡេងនោះ ពួកគាត់ឃើញថាមានតែលោកយេស៊ូប៉ុណ្ណោះ។ ប៉ុន្តែនៅគ្រានោះ ពួកគាត់បាននៅស្ងៀម ហើយមិនប្រាប់អ្នកណាអំពីអ្វីដែលពួកគាត់បានឃើញឡើយ។+
៣៧ លុះស្អែកឡើង ពេលពួកគាត់បានចុះពីភ្នំ មានមនុស្សមួយក្រុមធំមកជួបលោក។+ ៣៨ មើល! មានបុរសម្នាក់បន្លឺសំឡេងយ៉ាងខ្លាំងពីចំណោមបណ្ដាជនថា៖ «លោកគ្រូ! ខ្ញុំសុំអង្វរលោកមកជួយមើលកូនប្រុសខ្ញុំផង ពីព្រោះគាត់ជាកូនតែមួយរបស់ខ្ញុំ។+ ៣៩ ព្រោះមើល! វិញ្ញាណមួយចេះតែគ្របសង្កត់គាត់ ហើយភ្លាមនោះគាត់ក៏ស្រែកឡើង រួចវាធ្វើឲ្យគាត់ដួលប្រកាច់បែកពពុះមាត់ ហើយវាមិនព្រមចេញពីគាត់ទេ ទោះជាបានធ្វើឲ្យគាត់របួសក៏ដោយ។ ៤០ ខ្ញុំបានអង្វរពួកអ្នកកាន់តាមលោកឲ្យបណ្ដេញវាចេញ តែពួកគាត់មិនអាចបណ្ដេញវាបានទេ»។ ៤១ លោកយេស៊ូតបថា៖ «ឱជំនាន់មនុស្សដែលគ្មានជំនឿនិងវៀចវេរអើយ!+ តើខ្ញុំត្រូវនៅជាមួយនឹងអ្នករាល់គ្នា ហើយទ្រាំនឹងអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនប្រុសអ្នកមកនេះ»។+ ៤២ ទោះជាក្មេងប្រុសនោះកំពុងចូលមកជិតលោកក៏ដោយ វិញ្ញាណកំណាចនោះបានផ្ដួលគាត់ទៅលើដី ហើយធ្វើឲ្យគាត់ប្រកាច់យ៉ាងខ្លាំង។ ប៉ុន្តែ លោកយេស៊ូស្ដីបន្ទោសវិញ្ញាណអសោចនោះ ហើយធ្វើឲ្យក្មេងប្រុសនោះបានជាសះស្បើយ រួចប្រគល់គាត់ឲ្យឪពុកគាត់វិញ។ ៤៣ ឯបណ្ដាជនតាំងនឹកអស្ចារ្យក្នុងចិត្តនឹងឫទ្ធានុភាពដ៏មហិមារបស់ព្រះ។
កាលដែលពួកគេកំពុងកោតស្ងើចនឹងអ្វីៗទាំងប៉ុន្មានដែលលោកកំពុងធ្វើ នោះលោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមថា៖ ៤៤ «ចូរយកចិត្តទុកដាក់ស្ដាប់ ហើយចាំពាក្យទាំងនេះថា កូនមនុស្សនឹងត្រូវគេក្បត់ ហើយបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ»។+ ៤៥ ប៉ុន្តែ ពួកគាត់មិនបានយល់អំពីអត្ថន័យនៃពាក្យទាំងនោះទេ។ តាមការពិត អត្ថន័យនោះបានត្រូវលាក់ពីពួកគាត់ដើម្បីកុំឲ្យពួកគាត់យល់បាន ហើយពួកគាត់ក៏មិនហ៊ានសួរលោកអំពីពាក្យទាំងនោះដែរ។
៤៦ បន្ទាប់មក ពួកគាត់ចាប់ផ្ដើមជជែកគ្នាអំពីអ្នកណាក្នុងចំណោមពួកគាត់ជាអ្នកធំជាងគេ។+ ៤៧ លោកយេស៊ូជ្រាបអំពីអ្វីដែលពួកគាត់កំពុងវែកញែកក្នុងចិត្ត ដូច្នេះលោកក៏យកកូនក្មេងម្នាក់មកឲ្យឈរក្បែរលោក ៤៨ រួចមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នកណាដែលទទួលស្វាគមន៍កូនក្មេងបែបនេះដោយនូវឈ្មោះរបស់ខ្ញុំ អ្នកនោះក៏ទទួលស្វាគមន៍ខ្ញុំដែរ ហើយអ្នកណាដែលទទួលស្វាគមន៍ខ្ញុំ ក៏ទទួលលោកដែលបានចាត់ខ្ញុំឲ្យមកដែរ។+ ព្រោះអ្នកណាដែលកាន់ចរិយាជាអ្នកតូចជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះគឺជាអ្នកធំ»។+
៤៩ យ៉ូហានតបថា៖ «លោកគ្រូ យើងបានឃើញបុរសម្នាក់កំពុងបណ្ដេញពួកវិញ្ញាណកំណាចដោយនូវនាមរបស់លោក ហើយយើងខំឃាត់គាត់ ពីព្រោះគាត់មិនមកជាមួយនឹងយើងឡើយ»។+ ៥០ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «កុំឃាត់គាត់ ព្រោះអ្នកណាដែលមិនប្រឆាំងអ្នករាល់គ្នា អ្នកនោះគឺនៅខាងអ្នករាល់គ្នាហើយ»។
៥១ កាលដែលជិតដល់ពេលដែលលោកត្រូវឡើងទៅស្ថានសួគ៌+ នោះលោកបានតាំងចិត្តយ៉ាងមុតមាំដើម្បីទៅក្រុងយេរូសាឡិម។ ៥២ ដូច្នេះ លោកបានចាត់អ្នកនាំសារឲ្យទៅមុន ហើយពួកគេបានចូលក្នុងភូមិមួយរបស់ជនជាតិសាម៉ារី ដើម្បីរៀបចំទទួលលោក។ ៥៣ ប៉ុន្តែ អ្នកភូមិនោះមិនព្រមទទួលលោកទេ+ ពីព្រោះលោកបានតាំងចិត្តទៅក្រុងយេរូសាឡិម។ ៥៤ ឃើញដូច្នេះ យ៉ាកុបនិងយ៉ូហាន+ដែលជាអ្នកកាន់តាមលោកបានសួរថា៖ «លោកម្ចាស់ តើចង់ឲ្យយើងហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបំផ្លាញពួកគេចោលឬទេ?»។+ ៥៥ ប៉ុន្តែ លោកបែរទៅស្ដីបន្ទោសពួកគាត់។ ៥៦ ដូច្នេះ លោកយេស៊ូនិងពួកអ្នកកាន់តាមក៏ទៅភូមិមួយផ្សេងទៀត។
៥៧ កាលដែលពួកគាត់កំពុងធ្វើដំណើរតាមផ្លូវ មានបុរសម្នាក់ជម្រាបលោកថា៖ «ខ្ញុំនឹងទៅតាមលោក ទោះជាលោកទៅទីណាក៏ដោយ»។ ៥៨ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «កញ្ជ្រោងមានរូង ហើយសត្វស្លាបលើមេឃមានទ្រនំ តែកូនមនុស្សគ្មានកន្លែងស្នាក់នៅទេ»។*+ ៥៩ រួចមក លោកមានប្រសាសន៍ទៅបុរសម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំចុះ»។* បុរសនោះជម្រាបថា៖ «លោកម្ចាស់ សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុកខ្ញុំសិន»។+ ៦០ ប៉ុន្តែ លោកមានប្រសាសន៍ទៅគាត់ថា៖ «ទុកឲ្យមនុស្សស្លាប់+បញ្ចុះសពគ្នាគេទៅ តែអ្នកវិញ ចូរទៅប្រកាសអំពីរាជាណាចក្ររបស់ព្រះនៅគ្រប់ទីកន្លែង»។+ ៦១ មានបុរសម្នាក់ទៀតជម្រាបថា៖ «លោកម្ចាស់ ខ្ញុំនឹងទៅតាមលោក តែសូមអនុញ្ញាតឲ្យខ្ញុំទៅលាពួកអ្នកផ្ទះខ្ញុំសិន»។ ៦២ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «អ្នកណាដែលចាប់កាន់នង្គ័ល តែបែរទៅមើលអ្វីនៅខាងក្រោយ+ អ្នកនោះមិនសមនឹងរាជាណាចក្ររបស់ព្រះឡើយ»។+