៦ខ «ភ្នូម៉ា» សំដៅទៅដង្ហើម ខ្យល់ កម្លាំងជីវិត ចិត្តគំនិត បុគ្គលវិញ្ញាណ សកម្មពលបរិសុទ្ធរបស់ព្រះ
ភាសាក្រិច πνεῦμα (ភ្នូម៉ា); ភាសាឡាតាំង spiri·tus (ស្ពារីទូស); ភាសាហេប្រឺ רוּחַ (រូអាក)
ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ពាក្យភាសាក្រិចភ្នូម៉ា មានចំនួន៣៣៤ដង។ ពាក្យនោះមានជាលើកដំបូងនៅម៉ាថាយ ១:១៨ ដោយបានត្រូវបកប្រែថា«សកម្មពលរបស់ព្រះ»។ ជាបឋម ភ្នូម៉ាមានន័យថា«ដង្ហើម» ប៉ុន្តែក៏មានអត្ថន័យផ្សេងទៀតក្រៅពីនោះ។ អត្ថន័យទាំងអស់នៃពាក្យនេះបញ្ជាក់អ្វីមួយដូចគ្នា គឺអត្ថន័យទាំងនោះសំដៅទៅអ្វីដែលមនុស្សមើលមិនឃើញ ហើយដែលមានលក្ខណៈជាកម្លាំងដែលមានចលនា។ កម្លាំងដែលមនុស្សមើលមិនឃើញនោះ អាចបង្កើតផលដែលមនុស្សមើលឃើញ។ ពាក្យនេះបកប្រែទៅតាមបរិបទ។ ខាងក្រោមនេះ យើងបានប្រមូលផ្ដុំខគម្ពីរខ្លះដែលមានពាក្យភ្នូម៉ា នៅក្រោមចំណងជើងមួយចំនួន ដើម្បីបង្ហាញពីអត្ថន័យផ្សេងៗនៃពាក្យនោះ:
ភ្នូម៉ា សំដៅទៅខ្យល់
ភ្នូម៉ា សំដៅទៅសកម្មពលរបស់ព្រះ
ភ្នូម៉ា សំដៅទៅកម្លាំងជីវិត
ភ្នូម៉ា សំដៅទៅព្រះជាបុគ្គលវិញ្ញាណ
ភ្នូម៉ា សំដៅទៅរូបកាយនៅស្ថានសួគ៌
ភ្នូម៉ា សំដៅទៅបុគ្គលវិញ្ញាណ
ភ្នូម៉ា សំដៅទៅចិត្តខ្នះខ្នែង ចិត្តគំនិត និងអារម្មណ៍