អេសាយ
៦០ «ឱស្ត្រីអើយ!+ ចូរក្រោកឡើង ហើយជះពន្លឺទៅព្រោះពន្លឺរបស់អ្នកបានមកដល់ហើយ។
សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានចែងចាំងមកលើអ្នក។+
២ ព្រោះមើល! ភាពងងឹតនឹងគ្របដណ្ដប់លើផែនដី
ហើយភាពសូន្យសុងនឹងគ្របដណ្ដប់លើប្រជាជាតិទាំងឡាយ
តែព្រះយេហូវ៉ានឹងបញ្ចេញពន្លឺមកលើអ្នក
ហើយគេនឹងឃើញសិរីរុងរឿងរបស់លោកស្ថិតលើអ្នក។
៣ ប្រជាជាតិនានានឹងមកឯពន្លឺរបស់អ្នក+
ហើយបណ្ដាស្ដេច+ក៏នឹងចូលមកឯពន្លឺដ៏ចិញ្ចាចចិញ្ចែងរបស់អ្នកដែរ។+
៤ ចូរងើបមុខឡើងមើលជុំវិញអ្នកចុះ!
មានមនុស្សជាច្រើនប្រមូលផ្ដុំគ្នា ហើយកំពុងមកឯអ្នកហើយ។
៥ នៅគ្រានោះ អ្នកនឹងឃើញ ហើយមានទឹកមុខស្រស់ស្រាយ+
ចិត្តរបស់អ្នកនឹងត្រេកអរក្រៃលែង
ព្រោះធនធានពីសមុទ្រនឹងត្រូវនាំយកមកឲ្យអ្នក
ហើយទ្រព្យរបស់ប្រជាជាតិនានានឹងត្រូវប្រគល់ឲ្យអ្នក។+
ឯអ្នកស្រុកសេបានឹងធ្វើដំណើរមក
ទាំងនាំយកមាសនិងគ្រឿងក្រអូបមកជាមួយដែរ។
ពួកគេនឹងសរសើរតម្កើងព្រះយេហូវ៉ាឲ្យល្បីរន្ទឺ។+
៧ ហ្វូងចៀមទាំងអស់របស់ស្រុកកេដា+នឹងត្រូវនាំមកឲ្យអ្នក។
គេនឹងយកចៀមឈ្មោលពីណេបេយ៉ោត+មកជូនអ្នក។*
ខ្ញុំនឹងព្រមទទួលពួកវាជាគ្រឿងបូជានៅលើទីបូជារបស់ខ្ញុំ+
ហើយខ្ញុំនឹងតុបតែងវិហារដ៏រុងរឿងរបស់ខ្ញុំ។+
៨ តើអ្នកណាកំពុងរសាត់មកដូចពពក?
តើអ្នកណាប្រៀបដូចជាហ្វូងព្រាបហើរចូលសម្បុក?*
៩ ព្រោះបណ្ដាកោះនឹងសង្ឃឹមលើខ្ញុំ+ ហើយមានសំពៅតើស៊ីសនាំមុខ
ដើម្បីនាំយកកូនប្រុសៗអ្នកពីកន្លែងឆ្ងាយ+
ថែមទាំងដឹកជញ្ជូនមាសប្រាក់មកជាមួយដែរ
ហើយដើម្បីមកសរសើរតម្កើងនាមព្រះយេហូវ៉ាជាព្រះនៃអ្នក និងជាព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល ព្រោះលោកនឹងលើកតម្កើងអ្នក។*+
ខ្ញុំបានវាយអ្នក ដោយសារខ្ញុំខឹងនឹងអ្នក
ប៉ុន្តែខ្ញុំនឹងបង្ហាញចិត្តមេត្តាចំពោះអ្នក ព្រោះអ្នកជាទីពេញចិត្តដល់ខ្ញុំ។+
១១ ឯខ្លោងទ្វារក្រុងរបស់អ្នក នឹងត្រូវបើកចំហរហូត+ គឺបើកទាំងយប់ទាំងថ្ងៃ
ដើម្បីឲ្យប្រជាជាតិនានានាំយកធនធានមកជូនអ្នក
ហើយមានបណ្ដាស្ដេចរបស់ពួកគេជាអ្នកដើរនាំមុខ។+
១២ បើប្រជាជាតិណាឬរាជាណាចក្រណាដែលមិនព្រមបម្រើអ្នក ពួកគេនឹងត្រូវបំផ្លាញ
ហើយប្រជាជាតិទាំងនោះនឹងសាបសូន្យអស់គ្មានសល់។+
១៣ ភាពរុងរឿងនៃតំបន់ភ្នំលីបង់ នឹងត្រូវនាំយកមកឲ្យអ្នក+
គឺដើមយូនីពើ ដើមអែស និងដើមស្រល់។+
គេនាំយកមកដើម្បីតុបតែងកន្លែងបរិសុទ្ធរបស់ខ្ញុំ
យ៉ាងនេះ ខ្ញុំនឹងធ្វើឲ្យកន្លែងកល់ជើងខ្ញុំមានភាពរុងរឿង។+
១៤ កូនចៅរបស់ពួកអ្នកដែលគាបសង្កត់អ្នក នឹងមកលំឱនកាយនៅចំពោះអ្នក
ពួកអ្នកដែលប្រមាថមើលងាយអ្នក នឹងមកក្រាបគោរពនៅក្បែរជើងអ្នក
ពួកគេនឹងហៅអ្នកថាក្រុងរបស់ព្រះយេហូវ៉ា
គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល។+
១៥ អ្នកបានត្រូវគេស្អប់និងបោះបង់ចោល ហើយគ្មាននរណាដើរឆ្លងកាត់អ្នកទេ+
តែខ្ញុំនឹងធ្វើឲ្យអ្នកទៅជាហេតុដែលនាំឲ្យមានមោទនភាព
និងជាប្រភពនៃអំណរគ្រប់ជំនាន់។+
១៦ ប្រជាជាតិនានានិងបណ្ដាស្ដេចរបស់ពួកគេ
នឹងផ្គត់ផ្គង់អ្វីៗដែលអ្នកត្រូវការ+ដូចជាម្ដាយបំបៅកូន។+
ពេលនោះ អ្នកនឹងដឹងច្បាស់ថាខ្ញុំហើយជាយេហូវ៉ាជាអ្នកសង្គ្រោះអ្នក
ខ្ញុំជាព្រះនៃយ៉ាកុប ជាព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លា និងជាអ្នកលោះអ្នក។+
១៧ ខ្ញុំនឹងយកមាសមកជំនួសស្ពាន់ យកប្រាក់មកជំនួសដែក
យកស្ពាន់មកជំនួសឈើ និងយកដែកមកជំនួសថ្ម។
ខ្ញុំនឹងឲ្យសេចក្ដីសុខសាន្តធ្វើជាអ្នកត្រួតពិនិត្យលើអ្នក
និងឲ្យសេចក្ដីសុចរិតធ្វើជាអ្នកចាត់ចែងកិច្ចការ។+
១៨ នៅក្នុងស្រុកអ្នក នឹងគ្មានអំពើហិង្សាទៀតទេ
ហើយក៏គ្មានការបំផ្លិចបំផ្លាញនិងការវិនាសក្នុងទឹកដីអ្នកដែរ។+
អ្នកនឹងហៅកំពែងក្រុងរបស់ខ្លួនថាសេចក្ដីសង្គ្រោះ+ និងខ្លោងទ្វារក្រុងថាសេចក្ដីសរសើរ។
១៩ នៅពេលថ្ងៃ ដួងអាទិត្យនឹងលែងចែងចាំងរស្មីមកលើអ្នក
ហើយនៅពេលយប់ ដួងខែក៏នឹងលែងបញ្ចេញពន្លឺមកលើអ្នកទៀតដែរ
ព្រោះព្រះយេហូវ៉ាគឺជាពន្លឺដែលមិនចេះសាបសូន្យដល់អ្នក+
ហើយលោកជាភាពស្រស់ត្រកាលរបស់អ្នក។+
២០ ដួងអាទិត្យនឹងលែងលិច ដួងខែនឹងលែងរលត់ទៀត
ព្រោះព្រះយេហូវ៉ាគឺជារស្មីដ៏ត្រចះត្រចង់ដល់អ្នកជានិរន្តរ៍+
ហើយគ្រាកាន់ទុក្ខរបស់អ្នកនឹងកន្លងផុតទៅ។+
២១ ឯបណ្ដាជនទាំងអស់របស់អ្នក នឹងសុទ្ធតែជាមនុស្សសុចរិត
ហើយពួកគេនឹងបានស្រុកនេះទុកជាមត៌កជារៀងរហូត។
ពួកគេប្រៀបដូចជាគ្រាប់ពូជដែលខ្ញុំបានដាំ ហើយលូតលាស់ឡើង
ពួកគេជាស្នាដៃរបស់ខ្ញុំ+ ដើម្បីឲ្យខ្ញុំទទួលការសរសើរតម្កើង។+
២២ មនុស្សមួយចំនួនតូចនឹងក្លាយទៅជាមនុស្ស១.០០០នាក់
ហើយពួកអ្នកដែលមានគ្នាតិចនឹងក្លាយទៅជាប្រជាជាតិដ៏ធំនិងខ្លាំងពូកែ។
ខ្ញុំគឺយេហូវ៉ា ខ្ញុំនឹងបញ្ជឿនការនេះឲ្យមកដល់តាមពេលកំណត់»។